មាតិកា
ការចុះបង្ក្រាបបទល្មើសនេសាទនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៥ កក្កដា ២០១៩
175

ថ្ងៃព្រហស្បតិ៍ ៣កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានប្រើប្រាស់កំលាំង៨នាក់ កាណូត ០៣គ្រឿង បានចុះប្រតិបត្តិការនៅចំណុចក្រចាប់ ភូមិក្រចាប់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ និងចំណុចវាលភក់ ភូមិស្លតឃុំផ្លូវទូក ស្រុកកំពង់លែង បានប្រទះឃើញរបាំងសាច់អួនក្រឡាញឹក និងបានឯកភាពគ្នាធ្វើការរុះរើបំផ្លាញចោលនៅហ្នឹងកន្លែងចំនួន០៩ កន្លែង ប្រវែង៣៣០ម៉ែត្រ លូ០៩មាត់ បង្គោល២០០ដេីម និងលែងត្រីចំរុះ ទៅក្នុងធម្មជាតិវិញចំនួន ៣០ គក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter