ថ្ងៃចន្ទ ៧កេីត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៩ លោក ជា សុផុន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មខេត្តកំពង់ឆ្នាំង បានចូលរួមវេទិកាសន្ទនារវាងវេទិកាសម្ពន្ធ័សង្គមស៊ីវិល ជាមួយអង្គការ សមាគម សហជីព និងសហគមន៍នៅសណ្ឋាគារសំរោងសែន ក្រុងកំពង់ឆ្នាំង ក្រោមប្រធានបទ ៉ ការង្រឹងកិច្ចសហការរវាងសង្គមស៉ីវិលនិងរាជរដ្ឋាភិបាលសំដៅម្រេចបានក្របខណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា ៉ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលរងខេត្តកំពង់ឆ្នាំង និង រដ្ឋលេខាធិការទីស្តីការគណះរដ្ឋមន្រ្តី អាជ្ញាធរពាក់ពន្ធ័ អង្គការសង្គមស៉ីវិល សមាគម សហពីប និងសហគមន៍ ប្រមាណាជាង៣០០នាក់ ក្នុងគោបំណង៖ ១-បង្ហាញពីច្បាប់ពន្ធដារដែលជាកាតព្វកិច្ចរបស់អង្គការ សមាគម សហគមន៍ត្រូវបង់ពន្ធជូនរដ្ឋ ២-គោលដៅសហសវត្សអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជាពីចណូលកម្រិតទាបទៅចណូលកម្រឹតមធ្យម នៅឆ្នាំ២០៣០ ៣-ច្បាច់អង្គការ សមាគម ត្រូវចុះឈ្មោះជាផ្លូវការ និងបង់ពន្ធជូនរដ្ខ និង ៤-អង្គការ សមាគម សហជីព និងសហគមន៍ត្រូវចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម