ថ្ងៃពុធ ០៩កើត ខែអាសាឍ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ លោក ហ៊ុន លី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីចុះត្រួតពិនិត្យសត្វ ការធ្វើអនាម័យ និងការធ្វើជីវសុវត្ថិភាព ព្រមទាំងធ្វើការផ្សព្វផ្សាយពីការឆ្លងរាលដាល និងទប់ស្កាត់ជម្ងឺប៉េស្តជ្រូកអាហ្វ្រិកនៅកសិដ្ឋានជ្រូកមាស ដែលស្ថិតនៅភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ដោយក្នុងកសិដ្ឋាននោះ៖ -មានទ្រុងមេ សរុប១៣ទ្រុងដែលមានមេចំនួន៣១០០ក្បាល និងបាចំនួន៤២ក្បាល,ទ្រុងជ្រូកសាច់មានចំនួន២៥ទ្រុង ដែលមានជ្រូកសរុបចំនួន ១៧៥០០ក្បាល -លក់ជ្រូកក្នុង១ថ្ងៃសរុបចំនួន៥០-៦០ក្បាល(លក់ក្នុងខេត្តចំនួន២០-៣០ក្បាល និងភ្នំពេញចំនួន៣០ក្បាល) -មានកន្លែងធ្វើជីវសុវត្ថិភាពចំនួន៣កន្លែង(ច្រកចូល-កណ្តាល-បន្ទប់ដូរសំលៀកបំពាក់) -មានឡជីវឧស្ម័នចំនួន២ (ឡទី១ទំហំ ១០៨មx៦៥ម និងឡទី២ទំហំ ៤៥មx៥៨ម)។ និង-ស្ថានភាពជម្ងឺនៅក្នុងកសិដ្ឋានមិនមានចេញជារោគសញ្ញា និងស្លាប់ជាជម្ងឺប៉េស្តអាហ្វ្រិកទេ។ ហើយក្រុមការងារ ក៏បានណែនាំនិងផ្សព្វផ្សាយពីជម្ងឺប៉េស្តអាហ្វ្រិក រួមទាំងវិធានការការពារជម្ងឺ និងរាល់សត្វឈឺត្រូវរាយការណ៍មកពេទ្យសត្វស្រុក ឬ ការិយាល័យជាបន្ទាន់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម