ថ្ងៃពុធ ៩កើត ខែអាសាឍ ឆ្នាំកុរ ឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ អ្នកស្រី ឡុង ប៊ុនណា អនុប្រធានការិយាល័យនីតិកម្មកសិកម្មខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីចុះធ្វើអធិការកិច្ច ជី និងថ្នាំកសិកម្ម នៅក្នុងឃុំពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង បានចំនួន០៣ដេប៉ូក្នុងនោះ÷ -ដេប៉ូឈ្មោះ អៀន គឹនសៀង ធ្វើលិខិតកែតម្រូវករណីដាក់តាំងលក់ថ្នាំកសិកម្មមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។ -ដេប៉ូឈ្មោះ សន តូយ ធ្វើលិខិតកែតម្រូវដាក់តាំងលក់ថ្នាំកសិកម្មមិនត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស។ -ដេប៉ូ ឈ្មោះ គង់ ចាន់គឹមជីង រកមិនឃើញមានបទល្មើស។ ហើយក្រុមការងារក៏បានធ្វើការណែនាំដល់អាជីវករលក់ជីនិងថ្នាំកសិកម្ម កុំអោយទទួលទិញជីនិងថ្នាំកសិកម្មទាំងឡាយណាដែលគ្មានចុះលេខបញ្ជីការជាមួយក្រសួងកសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ យកមកលក់ក្នុងដេប៉ូ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម