មាតិកា
ការបង្ក្រាបបទល្មើសនេសាទនៅចំណុចភូមិកំពង់ព្រះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១២ កក្កដា ២០១៩
136

ថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានសហការជាមួយ អធិការដ្ឋានខាងត្បូងបឹងទន្លេសាប,នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច,អាជ្ញាធរស្រុកបរិបូរណ៍,មន្ទីរបរិស្ថានខេត្ត ប្រើប្រាស់កម្លាំងសរុប៣៥នាក់ មធ្យោបាយកាណូត៨គ្រឿង ចុះរុះរើរបាំងសាច់អួន ០១ ករណី នៅចំណុចភូមិកំពង់ព្រះ ឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ បានចំនួន ១៨ កន្លែង ប្រវែង ៩០០ ម៉ែត្រ លូ ចំនួន ១០ មាត់ បង្គោលចំនួន ៥៥០ ដីេម និងលែងត្រីទៅក្នុងធម្មជាតិវិញចំនួន១០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter