ថ្ងៃសៅរ៍ ១២កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានបែងចែកជា៣ក្រុម ដោយសហការជាមួយ អធិការដ្ឋានគរបាលស្រុកជលគីរី និងសហគមន៍នេសាទ ប្រើប្រាស់កម្លាំងសរុប១៤នាក់ មធ្យោបាយកាណូត៥គ្រឿង ចុះរុះរើរបាំងសាច់អួនក្រឡាញឹក នៅចំណុចបឹងពោធិ៍ បឹងបាតមារ ភូមិសាស្ត្រស្រុកជលគីរី ចំណុចព្រែកសាយ ភូមិសាស្ត្រស្រុកកំពង់លែង ចំណុចចុងកោះ ភូមិសាស្ត្រក្រុងកំពង់ឆ្នាំង បានចំនួន ២១កន្លែង ប្រវែង ៧៥០ ម៉ែត្រ លូ ចំនួន ២១ មាត់ បង្គោលចំនួន ៣៨០ ដើម និងលែងត្រីទៅក្នុងធម្មជាតិវិញចំនួន៧០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម