ថ្ងៃអង្គារ៍ ១៥កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ លោក ហ៊ុន លី និងអ្នកស្រី ម៉ក់ សុខឌី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង បានដឹកនាំមន្រ្តីចុះត្រួតពិនិត្យ វាយតម្លៃទីសត្តឃាតដ្ឋានពាក់ព័ន្ធអាណិត្ត ៥ឆ្នាំ នៅទីសត្តឃាតដ្ឋានស្រុកបរិបូណ៍ និងចុះតាមដានសុខភាពសត្វកសិដ្ឋានជ្រូកមាសដែលស្ថិតនៅភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស សត្វជ្រូកមានសុខភាពល្អ និងកសិដ្ឋានបានធ្វើជីវសុវត្ថិភាពត្រឹមត្រូវតាមបច្ចេកទេស។ ព្រមទាំងលោក ឡេង សុផារ៉ា ផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកកំពង់ត្រឡាចបានបាញ់ថ្នាំសម្លាប់មេរោគ ធ្វើជីវសុវត្តិភាពនៅសត្តឃាតដ្ឋានស្រុកកំពង់ត្រឡាច។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម