ថ្ងៃអង្គារ ១៥កេីត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ការិយាល័យកសិកម្មស្រុកទឹកផុស បានរៀបចំវេទិការអ្នកពាក់ពន្ធ័ចម្រុះនៃបណ្តុំអាជីវកម្មចិញ្ចេមមាន់ នៅឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំដោយលោក ជា សុផុន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ទីប្រឹក្សាតាមដានវាយតម្លែ និងទីប្រឹក្សាទីផ្សារ រួមជាមួយមន្ត្រីអនុវត្តន៍អនុកម្មវិធីASPIREថ្នាក់ស្រុក ដេីម្បីកំណត់រកអ្នកផ្គត់ផ្គង់សម្ភារ អ្នកផ្គត់ផ្គង់កូនមាន់ និងអ្នកទិញមាន់សាច់ ដែលមានអ្នកចូលរួមសរុប ៣២នាក់ ស្រី២៧នាក់ ទទួលបានលទ្ធផលដូចខាងក្រោមៈ-អ្នកផ្គត់ផ្គង់សម្ភារបានយល់ព្រមជាមួយអ្នកផលិត និង-អ្នកផ្គត់ផ្គង់កូនមាន់និងអ្នកទិញមាន់សាច់នៅស្ទាក់ស្ទេីរ ក្នុងការចុះកិច្ចសន្យា។ ជំហានបន្ទាប់នឹងស្វែងរកអ្នកផ្គត់ផ្គង់ផ្សេងមកចរចារបន្តទៀត ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម