មាតិកា
ចុះត្រួតពិនិត្យការតាំងលក់សាច់សត្វនៅលើទីផ្សារ និងបានធ្វើការណែនាំនិងផ្សព្វផ្សាយពីជំងឺប៉េស្តជ្រូកអាហ្វ្រិកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៨ កក្កដា ២០១៩
254

ថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ លោក ហ៊ុន លី និងអ្នកស្រី ម៉ក់ សុខឌី អនុប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកពង់ឆ្នាំង បានដឹកនាំមន្រ្តី ចុះត្រួតពិនិត្យការតាំងលក់សាច់សត្វនៅលើទីផ្សារ និងបានធ្វើការណែនាំនិងផ្សព្វផ្សាយពីជំងឺប៉េស្តជ្រូកអាហ្វ្រិក​ ដល់អាជីវករនៅផ្សារព្រៃខ្មែរ ស្រុករលាប្អៀរ និងចុះវាយតម្លៃទីសត្តឃាតដ្ឋានពាក់ព័ន្ធអាណិត្ត៥ឆ្នាំ បានចំនួន២ ទីសត្តឃាតដ្ឋាននៅស្រុករលាប្អៀរ  ព្រមទាំងផ្នែកផលិតកម្ម និងបសុព្យាបាលស្រុកកំពង់ត្រឡាច បានចុះធ្វើការផ្សព្វផ្សាយ និងចែកខិតប័ណស្តីពីវិធានការការពារជម្ងឺប៉េស្តជ្រូកអាហ្រ្វិក ក្នុងវេទិការជួបជុំភាគីពាក់ព័ន្ធនៃបណ្តុំអាជីវកម្មមាន់ នៅភូមិក្បាលដំរី ឃុំច្រេស ស្រុកកំពង់ត្រឡាច ដែលមានកសិករចំនួន៥០នាក់់(ស្រី១៨នាក់) ។

ចំនួនអ្នកចូលទស្សនា
Flag Counter