មាតិកា
ប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុទ្ធ និងបង្ក្រាបបទល្មើសនេសាទនៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៨ កក្កដា ២០១៩
137

ថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានសហការជាមួយអាជ្ញាធរស្រុក ឃុំ បានបេីកការប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីជលផល និងលិខិតបទដ្ឋានគតិយុទ្ធ នៅភូមិថ្នល់ឈេីរទាល ឃំុផ្លូវទូក ស្រុកកំពង់លែង មាននាក់ចូលរួម ១៤៩នាក់ ស្រី៧៩នាក់ និង សហការជាមួយសហគមន៍នេសាទកំពង់ព្រះគគីរ ប្រើប្រាស់កំលាំងសរុប១១នាក់  មធ្យោបាយកាណូត០២គ្រឿង បានចុះប្រតិបត្តិការប្រទះឃើញរបាំងព្រួលកាត់ព្រែក នៅចំណុចរ៉ៃទឹក ភូមិកោះតាម៉ូវ ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ក្រុមការងារបានឯកភាពគ្នារុះរើ និងបំផ្លាញចោល៖ របាំងព្រួលកាត់ព្រែកចំនួន០៣កន្លែង ស្មើនឹង៩០ម លូចំនួន ៩មាត់ បង្គោលចំនួន៨០ ដើម លែងត្រី៥គ.ក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter