មាតិកា
វេទិការអ្នកពាក់ពន្ធ័ចម្រុះ នៃបណ្តុំអាជីវកម្ម ផលិតកម្មស្រូវផ្ការំដួលនៅឃុំតាំងក្រសាំងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៨ កក្កដា ២០១៩
215

ថ្ងៃពុធ ១រោច ខែអាសាឍ ឆ្នាំកុរឯកស័ក  ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ ការិយាល័យកសិកម្មស្រុកទឹកផុស បានរៀបចំវេទិការអ្នកពាក់ពន្ធ័ចម្រុះ នៃបណ្តុំអាជីវកម្ម ផលិតកម្មស្រូវផ្ការំដួល ក្រោមការដឹកនាំដោយលោក ជា សុផុន ប្រធានការិយាល័យក្សេត្រសាស្ត្រនិង ផលិតភាពកសិកម្ម, លោកស្រី សុខ ស៉ីណាត មន្ត្រីទីផ្សារ រួមជាមួយទីប្រឹក្សាតាមដានវាយតម្លៃ និងទីប្រឹក្សាទីផ្សារកសិកម្ម នៃអនុកម្មវិធី ASPIRE មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅឃុំតាំងក្រសាំង ស្រុកទឹកផុស ដែលមានអ្នកចូលរួមសរុបចំនួន ៧២នាក់ ស្រី ៥៧នាក់ ជាមួយអ្នកផ្គត់ផ្គង់សម្ភារកសិកម្ម អ្នកទិញស្រូវ ដោយបានពិភាក្សាគ្នា យ៉ាងល្អិតល្អន់ ទទួលបាននូវលទ្ធផលដូចខាងក្រោមៈ១) អ្នកផ្គត់ផ្គង់ជី និងថ្នាំកសិកម្ម ដែលមានទីតាំងនៅក្នុងឃុំតាំងក្រសាំង បានឯកភាពផ្គត់ផ្គង់សម្ភារកសិកម្មជូនសមាជិកបណ្តុំ ជាមួយនឹងការចុះតម្លៃសម្រាប់រយៈពេល៤ខែ គឺពីខែកកក្កដា ដល់ខែតុលា ២០១៩ ទៅតាមមុខទំនីញនីមួយៗ ។ ២) អ្នកទិញស្រូវព្រមព្រៀងទិញស្រូវផ្ការំដួល ទៅតាមតម្លៃទីផ្សារ និងបូកបន្ថែម ១០ រៀល/គ.ក្រ លើតម្លៃទីផ្សារសេរី ។ សូមបញ្ជាក់ថា បណ្តុំអាជីវកម្មផលិតកម្មស្រូវឃុំតាំងក្រសាំងនេះ មានសមាជិកចំនួន ៧០ គ្រួសារ និងមានផ្ទៃដីសរុប ៧៥ ហត ជាមួយនឹងការបា៉ន់ស្មានបរិមាណផល ប្រមាណជា ១៥០តោន ។ 

ចំនួនអ្នកចូលទស្សនា
Flag Counter