មាតិកា
ការបង្ក្រាបបទល្មើសនេសាទនៅចំណុចបារមារ ភូមិក្បាលកន្លង់ និងចំណុចកោះបាយគ្រៀម ភូមិប្រឡាយមាសថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៩ កក្កដា ២០១៩
413

ថ្ងៃព្រហស្បតិ៍ ២រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានប្រើប្រាស់កំលាំងសរុប១០នាក់ និងមធ្យោបាយកាណូត០៣គ្រឿង បានចុះប្រតិបត្តិការបង្រ្កាបបទល្មើសនេសាទចំនួន០២មុខព្រួញ៖ ដោយ-ក្រុមទី១ សហការណ៍ជាមួយអាជ្ញាធរឃុំពាមឆ្កោក ស្រុកជលគិរី បានចុះនៅចំណុច បារមារ ភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគិរី  និង-ក្រុមទី២ បានចុះនៅចំណុចកោះបាយគ្រៀម ភូមិប្រឡាយមាស ឃំុប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ជាលទ្ធផលសម្រេចបាន៖ រុះរើ របាំងសាច់អួនក្រឡាញឹក១៧កន្លែង ស្មើនឹងប្រវែង៤៦០ម, លូ១៧គ្រឿង  បង្គោល៤០០ដេីម លែងត្រី ១៨គ.ក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter