មាតិកា
វគ្គបណ្ដុះបណ្ដាលស្ដីអំពីបច្ចេកទេសប្រមូលផល និងការគ្រប់គ្រងក្រោយពេលប្រមូលផល បន្លែ និងផ្លែឈើថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩
ចេញ​ផ្សាយ ២៧ កក្កដា ២០១៩
130

ថ្ងៃសុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ លោក តូច ប៉ូច ប្រធានការិយាល័យអភិវឌ្ឍន៏សហគមន៏កសិកម្មខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីអំពីបច្ចេកទេសប្រមូលផល និងការគ្រប់គ្រងក្រោយពេលប្រមូលផល បន្លែ និងផ្លែឈើ នៃគម្រោង “ពង្រឹងចង្វាក់ផលិតកម្មកសិកម្ម និងសន្តិសុខស្បៀងតាមរយៈការកសាងសមត្ថភាពសហគមន៍កសិកម្មកម្ពុជា” ដល់ផ្សារសហគមន៍កសិកម្មខេត្តកំពង់ឆ្នាំង និងសហគមន៍កសិកម្មខេត្តកំពង់ឆ្នាំង។  
រៀបចំដោយ: សមាគមសហករណ៍កម្ពុជា (CAC) 
សហការដោយ: មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង (PDAFF) 
ឧបត្ថម្ភដោយ: សហព័ន្ធសហករណ៍រ៉ាយអៃសិនអាល្លឺម៉ង់ (DGRV) 
គាំទ្របច្ចេកទេសដោយ ក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ (NAV)

ចំនួនអ្នកចូលទស្សនា
Flag Counter