មាតិកា
កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដានៅការិយាល័យកសិកម្មស្រុករលាប្អៀរថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០១៩
ចេញ​ផ្សាយ ៣១ កក្កដា ២០១៩
188

ថ្ងៃអង្គារ ១៤រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែកក្ដដា ឆ្នាំ២០១៩ ការិយាល័យកសិកម្មស្រុករលាប្អៀរ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកក្កដា ដែលដឹកនាំប្រជុំដោយលោក សេង វិចិត្រ អភិបាលរងស្រុករលាប្អៀរ ដោយមានការចូលរួមពី ក្រុមប្រឹក្សាឃុំ មន្រ្តីអនុវត្តកម្មវីធី និងភ្នាក់ងារផ្សព្វផ្សាយឃុំ សរុប ១១នាក់ស្រី៤នាក់ កិច្ចប្រជុំនេះមានគោលបំណង ៖ចង់ដឹងពីរបាយការណ៍រីកចម្រើន ពីបញ្ហាប្រឈមនានាក្នុងការអនុវត្តសកម្មភាពនីមួយៗ និងធ្វើផែនការសកម្មភាពសម្រាប់ខែបន្ទាប់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter