មាតិកា
​ចុះពិនិត្យទីតាំង និងសំណេះសំណាលជាមួយ បុគ្គលិកអង្គការ តុកកែ ញញឹមនៅភូមិស្រែសាថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០១ សីហា ២០១៩
309

ថ្ងៃពុធ ១៥រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៩ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងមន្ត្រីរាជការ ព្រមទាំងមន្ទីរអភិវឌ្ឍន៍ជនបទខេតត្ត មន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត និងស្នងការដ្ឋាននគរបាលខេត្ត បានអមដំណើរឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យទីតាំង និងសំណេះសំណាលជាមួយ បុគ្គលិកអង្គការ តុកកែ ញញឹម ដែលមានទីតាំងស្ថិតនៅភូមិស្រែសា ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ ក្នុង នោះដែរអង្គការ តុកកែញញឹម ក៏ បានបង្ហាញជូននូវ ទីតាំងបង្កាត់ពូជ និងចិញ្ចឹមត្រី មាន់ ជ្រូក និងដំណាំកសិកម្មផ្សេងៗ ដែលបានកសាង និងអភិវឌ្ឍន៍ដោយអង្គការ តុកកែញញឹម។

ចំនួនអ្នកចូលទស្សនា
Flag Counter