មាតិកា
ការបង្ក្រាបបទល្មើសនេសាទនៅចំណុចអូច្រវ៉ាក់ ចំណុចព្រែកសោកម៉ោក និងចំណុចព្រែកហាលនាងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៣ សីហា ២០១៩
297

 ថ្ងៃសុក្រ ០២កើត ខែស្រាពណ៍៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានប្រើប្រាស់កំលាំងសរុប០៧នាក់មធ្យោបាយកាណូត០៣គ្រឿង បានចុះប្រតិបត្តិការ០២មុខព្រួញដោយ ក្រុមទី០១ នៅចំណុចអូច្រវ៉ាក់ និងចំណុចព្រែកសោកម៉ោក  ក្នុងឃុំផ្លូវទូក  និងប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង-និងក្រុមទី០២ សហការណ៍ជាមួយសហគមន៍នេសាទកំពង់ព្រះគគីរ ចុះប្រតិបត្តិការចំណុចព្រែកហាលនាង ឃុំកំពង់ព្រះគគីរ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ទទួលបានលទ្ធផលខាងក្រោម៖ រុះរើ របាំងកាត់ព្រែកចំនួន ០៧កន្លែង ប្រវែង ១៩៥ម៉ែត្រ លូ១១មាត់ បង្គោល ១២០ដេីម លែងត្រីចំរុះទៅក្នុងធម្មធាតិវិញ ១០គក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter