មាតិកា
ការចុះបង្ក្រាបបទល្មើសនេសាទនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៦ សីហា ២០១៩
190

 ថ្ងៃចន្ទ ០៥កើត ខែស្រាពណ៍៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានប្រើប្រាស់កំលាំងសរុប២៥នាក់ មធ្យោបាយកាណូត០៩គ្រឿង បានចុះប្រតិបត្តិការ០២មុខព្រួញ ដោយក្រុមទី០១ នៅចំណុចបត់អន្លង់  ក្នុងឃុំសំរោងសែន ស្រុកកំពង់លែង និងក្រុមទី០២ សហការណ៍ជាមួយសហគមន៍នេសាទ ចុះប្រតិបត្តិការចំណុចបឹងប្រា និងបឹងបករាម ឃុំពាមឆ្កោក ស្រុកជលគីរី ទទួលបានលទ្ធផលខាងក្រោម៖ បានរុះរើ របាំងក្រឡាញឹក ចំនួន២៤ កន្លែង ប្រវែង ១៥៨០ម៉ែត្រ លូ២៩មាត់ បង្គោល ៩០០ដេីម ចាក់លែងត្រីចំរុះទៅក្នុងធម្មជាតិវិញ១០០គក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter