មាតិកា
ការបង្ក្រាបបទល្មើសនេសាទ នៅចំណុច ចុងតាគង់ និងចំណុច ទន្លេកំពង់ត្រឡាចថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៣ សីហា ២០១៩
318

ថ្ងៃចន្ទ័ ១២កើត ខែស្រាពណ៍៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្លាំងកងរាជអាវុធហត្ថប្រើប្រាស់កំលាំងសរុប ១៣ នាក់ កាណូត០៤គ្រឿង ចែកជាពីរមុខព្រួញដោយ -ក្រុមទី១ ចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុច ចុងតាគង់ ស្ថិតនៅឃុំកំពង់ព្រះគគី ស្រុកបរិបូណ៌ និង-ក្រុមទី២ បានចុះប្រតិ្តបត្តិការនៅចំណុច ទន្លេកំពង់ត្រឡាច ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច  និងចំណុចព្រែកកងមាស ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំកងមាស ស្រុករលាប្អៀរ  ហេីយប្រទុះឃេីញការធ្វេីនេសាទដោយប្រេី របាំងរាំងផ្ជិតព្រែករួមផ្សំលប និងរបាំងលូស្បៃមុង ហើយបានរុះរើបំផ្លាញចោលនៅហ្នឹងកន្លែង។លទ្ធផលទទួលបានខាងក្រោម៖ +របាំងព្រួលរាំងផ្ជិតព្រែក០៨កន្លែង   ប្រវែង១២៥ម, ព្រួលចំនួន៣០ផែន, លបចំនួន១៥គ្រឿង។ + របាំងស្បៃមុង០៥កន្លែង , ប្រវែង៨០ម, បង្គោលចំនួន ១៥០ដេីម និងចាក់លែងត្រីចម្រុះទៅក្នុងធម្មជាតិវិញចំនួន៤០ គ.ក្រ៕

ចំនួនអ្នកចូលទស្សនា
Flag Counter