ថ្ងៃចន្ទ ១២កេីត ខែស្រាពណ៍ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ខែសីហា ឆ្នាំ២០១៩ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ចាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានចូលរួមក្នុងពិធីចុះហត្ថលេខាផលិតផលកសិកម្មតាមកិច្ចសន្យា ស្តីពី ការផលិតនិងផ្គត់ផ្គង់ស្រូវសរីរាង្គ តាមស្តង់ដារអន្តរជាតិ (អឺរ៉ុប និងអាមេរិក ) រវាង ក្រុមហ៊ុនសាជីវកម្មសហគមន៍កសិកម្មកម្ពុជា (CACC ) និងសហគមន៍កសិកម្មចំនួន០៦ (០៤ពីខេត្តកពង់ឆ្នាំ) ដែលគាំទ្រដោយសមាគមបណ្តាកសិករនិងធម្មជាតិ(FNN)នៅភោជនីដ្ឋានទន្លេបាសាក់២រាជធានីភ្នំពេញ។ ពិធីនេះស្ថិតក្រោមអធិបតីភាពលោកឧកញ៉ា សុង សារ៉នអគ្គនាយកក្រុមហ៊ុនអេមរុរ៉ាយស៍ (AMRU-Rice)ដែលមានតំណាងសហគមន៍និងថ្នាក់ដឹកនាំស្ថាប័នរដ្ឋនិងដៃគូពាក់ពន្ធ័ចូលរួមសរុបចំនួន៣៤នាក់ ស្រី៨នាក់។ គោលបំងសខាន់គឺៈ -ធ្វេីអោយសហគមន៍ដែលមានសក្តានុពល មានលទ្ធភាពបង្កេីនការផលិតស្រូវសរីរាង្គ ប្រកបដោយបរិមាណនិងគុណភាព -លេីកទឹកចិត្តសហគមន៍ក្នុងការរកដៃគូនិងទីផ្សារកសិកម្ម -បង្កលក្ខណៈអោយសហគមន៍មានសមត្ថភាពកាន់តែប្រសេីរឡេីងក្នុងការគ្រប់គ្រង បង្កេីនមុខរបរ និងប្រាក់ចំណូល ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម