មាតិកា
បង្ក្រាបបទល្មើសក្នុងរដូវបិទនេសាទនៅចំណុចទំនប់ស្រុក ក្នុងភូមិសាស្ត្រ ឃុំស្វាយរំពារថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៤ សីហា ២០១៩
278

 ថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានសហការជាមួយកម្លាំងប្រដាប់អាវុធ ដោយប្រើប្រាស់កំលាំងសរុប ៦ នាក់ កាណូត០២គ្រឿង ចុះបង្ក្រាបបទល្មើសក្នុងរដូវបិទនេសាទនៅចំណុចទំនប់ស្រុក ក្នុងភូមិសាស្ត្រ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងបានលទ្ឋផលដូចខាងក្រោម៖ -រុះរើនិងបំផ្លាញចោលរបាំងសាច់អួនបានចំនួន៣កន្លែងស្មើ ៣០០ម លូសាច់អួន៧។ -រុះរើរបាំងស្បៃមុង៧កន្លែងស្មើ៣៥០ម លូ៧គ្រឿង បង្គោល៣០០ដើម និងលែងកូនត្រីទៅក្នុងធម្មជាតិវិញ៥០គក្រ។

ចំនួនអ្នកចូលទស្សនា
Flag Counter