ថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ផ្នែករដ្ឋបាលព្រៃឈើកំពង់ត្រឡាច បានចុះពង្រឹងយន្តការដោះស្រាយទំនាស់ក្នុងសហគមន៍ព្រៃឈើស្វាយបាកាវនិងសហគមន៍ព្រៃឈើអូរូងស្ថិតនៅក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងអ្នកចូលរួមមានសមាជិកគណះកម្មការទាំងពីរសហគមន៍សរុប២៦នាក់ក្នុនោះស្រី០៨នាក់ និងមន្រីរដ្ឋបាលព្រៃឈើ០៤នាក់។ ក្នុងគោលបំណង៖-សមាជិកគណះកម្មាធិការសហគមន៍ព្រៃឈើយល់ដឹងអំពីរបៀបដោះស្រាយទំនាស់ផ្សេងៗក្នុងសហគមន៍អោយមានប្រសិទ្ធិភាព និង-សំណូមពរជួយធ្វើអនាម័យព្រៃឈើសហគមន៍ស្វាយបាកាវ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម