ថ្ងៃពុធ ១៤កើត ខែស្រាពណ៍៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានប្រើប្រាស់កំលាំងសរុប ២០ នាក់ កាណូត០៧គ្រឿងចែកជាពីរមុខព្រួញ បានចុះបង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទ ដោយ -ក្រុមទី១ សហការណ៍ជាមួយគណ:បញ្ជាការឯកភាពស្រុកជលគិរី និងសហគមន៍នេសាទអន្លង់មេត្រីសែនជ័យ សហគមន៍នេសាទព្រែកឆ្ចោរ បានចុះ ប្រតិបត្តិការហេីយ ប្រទះឃេីញការធ្វេីនេសាទដោយប្រេីឧបករណ៍របាំងលូសាច់អួន របាំងលូស្បៃមុង នៅចុំណុចទំនប់ក្បាលកន្លង់ ភូមិក្បាលកន្លង់ ឃុំ ពាមឆ្កោក ស្រុកជលគិរី និង-ក្រុមទី២ បានចុះប្រតិបត្តិការនៅ ភូមិសាស្រ្តឃំុពោធិ៍ ស្រុកកំពង់លែង លទ្ធផលសម្រេចបានរួមមាន៖ -របាំងសាច់អួនក្រឡាញឹក ចំនួន០៥ កន្លែង ប្រវែង ១៥០ម លបលូ ០៦មាត់ -របាំងសាច់អូនចំនួន០៤កន្លែង ប្រវែង ៨៥០ម លូសាច់អូនចំនួន១៤គ្រឿង -របាំងស្បៃមុង១៥កន្លែងប្រវែង៣០០ម លូស្បៃមុងចំនួន១៥គ្រឿង បង្គោលចំនុួន ១០៥០ដេីម លែងត្រីចម្រុះក្នុងធម្មជាតិវិញចំនួន១១០គ.ក្រ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម