ថ្ងៃសុក្រ ១រោច ខែស្រាពណ៍៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង និងសហការី បានអញ្ជើញចូលរួមពិធីសម្ពោធទីស្នាក់ការនិងកាត់ខ្សែបូរសហគមន៏កសិកម្មអញ្ចាញរូងសម័យថ្មី ក្រោមអធិបតីភាពឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមពីមន្ទីរជុំវិញខេត្ត អង្គការFIDR អង្គការទស្សនៈពិភពលោក សមាគមន៏នាងកង្រី សមាគមន៏សហករណ៏កម្ពុជា និងសមាជិកសហគមន៏កសិកម្ម សរុបចំនួន៣០០នាក់ នៅភូមិអណ្តូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូណ៏ ខេត្តកំពង់ឆ្នាំង ហើយមានការគាំទ្រថវិការដោយបដិភាគរវាងអង្គការFIDR និងសហគមន៏កសិកម្ម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម