ថ្ងៃពុធ ០៦រោច ខែស្រាពណ៍៍ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានប្រើប្រាស់កំលាំង១០នាក់ កាណូត០៣គ្រឿង បានចុះប្រតិបត្តិការ នៅឃំុប្រឡាយ និងផ្លូវទូក ក្នុងតំបន់វាលភក់បានរុះរេីបំផ្លាញចោលរបាំងសាច់អួននៅនឹងកន្លែង ជាលទ្ធផលសម្រេចបានរួមមានដូចខាងក្រោម÷ របាំងសាច់អួនចំនួន០៥កន្លែង ប្រវែង ៥០០ម បង្គោល២៥០ដេីម លបលូ ១០គ្រឿង លែងត្រីចម្រុះ១០គីឡូ។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម