មាតិកា
វេទិកាស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តកំពង់ឆ្នាំង និងអង្គការសង្គមស៊ីវិលថ្ងៃ២៦ ខែសីហា ឆ្នាំ២០១៩
ចេញ​ផ្សាយ ២៧ សីហា ២០១៩
218

ថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃ២៦ ខែសីហា ឆ្នាំ២០១៩ លោក ជា សុផុន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្មខេត្តកំពង់ឆ្នាំង បានចូលរួមវេទិកាស្តីពីភាពជាដៃគូរវាងរដ្ឋបាលខេត្តកំពង់ឆ្នាំង  និងអង្គការសង្គមស៊ីវិល  ស្ថិតក្រោមអធិបតីភាពឯកឧត្តម  ឈួរ  ចន្ទ័ឌឿន  អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង  ដែលមានការអញ្ជេីញចូលរួមពីមន្ទីរអង្គភាពជុំវិញខេត្ត  អង្គការសង្គមស៊ីវិល  សមាគម  និងអាជ្ញាធរមូលដ្ឋាន  សរុបចំនួន១៥២នាក់  ស្រី  ៤៧នាក់  ។ វេទិការនេះរៀបចំឡេីងដោយរដ្ឋបាលខេត្តកពង់ឆ្នាំងក្នុងគោលបំណង  "  ពិនិត្យវឌ្ឍនភាពនៃភាពជាដៃគូរវាងរដ្ឋបាលខេត្តកំពង់ឆ្នាំ  និងអង្គការសង្គមស៊ីវិល  ដែលបាននិងកំពុងធ្វេីប្រតិបត្តិការការងារនៅក្នុងខេត្តកំពង់ឆ្នាំង  "  ។ បន្ទាប់ពីមតិបេីករបស់អិបាលខេត្ត  គឺបទបង្ហាញរបស់លោកប្រធានសាខាពន្ធដារខេត្ត  អំពីកាតព្វកិច្ចបង់ពន្ធរបស់អង្គការ  សមាគម  ដែលបានចុះបញ្ជេីជាផ្លូវការ  ក្នុងការបង់ពន្ធជូនរដ្ឋ  ។ ជាកម្មវិធីបន្ត  គឺជាវេទិការសំណួរ  ចម្លេីយ  របស់អ្នកចូលរួម  និងចុងបញ្ចប់ជាមតិបូកសរុបរបស់ឯកឧត្តមប្រធានគណៈអធិបតី  ទៅ់លេី៦ចំណុចដូចខាងក្រោមៈ-សហការគ្នាអោយបានជិតស្និទ្ធ -បង់ពន្ធអោយបានត្រឹមត្រូវជូនរដ្ឋ -ការធ្វេីវេទិការនឹងរៀបចំនៅពេលសមស្របណាមួយ -ត្រូវអនុវត្តន៍អោយបានត្រឹមត្រូវទាំងអស់គ្នា -បង្កេីតការិយាល័យទំនាក់ទំនងនៅរដ្ឋបាលខេត្តកំពង់ឆ្នាំង  និង-ការធ្វេីសមាហរណកម្មគម្រោងទៅក្នុងកម្មវិធីវិនិយោគរបស់អង្គការសង្គមស៊ីវិល។

ចំនួនអ្នកចូលទស្សនា
Flag Counter