មាតិកា
ពិធីដាំដើមឈើស្ដារឡើងវិញគម្របព្រៃឈើសហគមន៍ពោធិជ្រកជម្រកពុទ្ធិសែនក្នុងភូមិពោធិថ្ងៃទី៣០ខែសីហា ឆ្នាំ២០១៩
ចេញ​ផ្សាយ ៣១ សីហា ២០១៩
527

ថ្ងៃសុក្រ ១កើត ខែភទ្របទ ឆ្នាំកុរឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣០ខែសីហា ឆ្នាំ២០១៩ លោក ពារ គីមហេង នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង និងជាមន្រ្តីផ្នែករដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានចូលរួមពិធីដាំដើមឈើស្ដារឡើងវិញគម្របព្រៃឈើសហគមន៍ពោធិជ្រកជម្រកពុទ្ធិសែនដែលរៀបចំឡើងដោយសមាគមន៍ភ្នំនាងកង្រី ស្ថិតក្នុងភូមិពោធិ ឃុំពោធិ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំងមានអ្នកចូលរួមចំនួន១៣០នាក់ដាំដើមឈើសរុប១១០០ដើម ក្នុងនោះដើម បេង៣៥០ដើម គគីរ៥០០ដើម ឈើទាល២៥០ដើម ដាំលើផ្ទៃដីចំនួន០២ហ.ត។

ចំនួនអ្នកចូលទស្សនា
Flag Counter