មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៣ កញ្ញា ២០១៩
420

ថ្ងៃចន្ទ ០៤កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានប្រើប្រាស់កំលាំង៣៣នាក់ កាណូតចំនួន០៩គ្រឿង ចែកជាពីរមុខព្រួញដោយ-ក្រុមទី ១ បានចុះប្រតិបត្តិការនៅចំណុចភ្នំក្រពេី និងកំពង់បាចិន ឃំុពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង និង-ក្រុមទី២ សហការជាមួយសហគមន៏នេសាទ និងប៉ុស្តិនគបាលរដ្ឋបាលឃុំកំពង់ត្រឡាច ចុះប្រតិបត្តិការនៅចំណុចព្រែកស្ទឹងស្ងួតនិង ព្រែកបែកចាន ក្នុងភូមិសាស្ត្រឃុំអំពិលទឹក  ស្រុកំពង់ត្រឡាច។  ជាលទ្ធផលទទួលបានរួមមាន៖  -បានរុះរើបំផ្លាញចោលរបាំងសាច់អួនចំនួន០៥កន្លែងស្មើនឹង ៤៥០ម, លបលូ០៧គ្រឿង។ -រុះរើបំផ្លាញចោលរបាំងភ្ជឹតព្រែកចំនួនចំនួន០៧កន្លែងស្មើនឹង១៤០មែត្រ, លបឫស្សីចំនួន ១៤គ្រឿង ,បង្គោល ៣៧០ដើម និងចាក់លែងត្រីល្អិតចូលក្នុងធម្មជាតិវិញចំនួនសរុប ២៥ គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter