មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៣ កញ្ញា ២០១៩
171

 ថ្ងៃអង្គារ ០៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានប្រើប្រាស់កំលាំង១៦នាក់ កាណូតចំនួន០៥គ្រឿង ចែកជាពីរមុខព្រួញដោយ -ក្រុមទី ១ បានចុះប្រតិបត្តិការនៅចំណុចបឹងដា និងបឹងកណ្តឹង ក្នុងភូមិសាស្ត្រ ភូមិក្បាលកន្លង់ ឃំុពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង និង-ក្រុមទី២ សហការជាមួយសហគមន៏នេសាទ និងប៉ុស្តិនគបាលរដ្ឋបាលឃុំកំពង់ត្រឡាច ចុះប្រតិបត្តិការនៅចំណុចបឹងខ្លែងពណ៌ ក្នុងភូមិសាស្ត្រ ឃុំកំពង់ត្រឡាច  ស្រុកំពង់ត្រឡាច។  លទ្ធផលទទួលបានរួមមាន៖ -រុះរើបំផ្លាញចោលរបាំងស្បៃមុងចំនួន៣៣កន្លែង ស្មើនឹង ១១៤០ម, លូស្បៃមុង ៣៣គ្រឿង ,បង្គោល ៤៦០ដើម និងចាក់លែងត្រីល្អិតចូលក្នុងធម្មជាតិវិញចំនួនសរុប១២០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter