មាតិកា
បង្ក្រាបបទល្មើសនេសាទក្នុងរដូវបិទនេសាទថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៦ កញ្ញា ២០១៩
550

ថ្ងៃព្រហស្បតិ៍ ០៧កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានប្រើប្រាស់កំលាំង៣១នាក់ កាណូតចំនួន០៧គ្រឿងដែលដឹកនាំដោយលោក ប្រាក់ លាងហួរ អនុប្រធានមន្ទីរកសិកម្ម រុក្ចាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានចុះប្រតិបត្តិការនៅចំណុចព្រែកប្រណាក វាលសំណាប បាក់កាំភ្លើង ព្រែកតាសួស ក្នុងភូមិសាស្ត្រ  ឃំុពាមឆ្កោក ស្រុកជលគីរី ខេត្តកំពង់ឆ្នាំង។ លទ្ធផលទទួលបានរួមមាន៖  -រុះរើបំផ្លាញចោលរបាំងស្បៃមុងចំនួន២៥កន្លែង ស្មើនឹង ៧៥០ម, លូស្បៃមុង ២៥គ្រឿង ,បង្គោល ៣០០ដើម និងចាក់លែងត្រីល្អិតចូលក្នុងធម្មជាតិវិញចំនួនសរុប៣០០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter