មាតិកា
ការផ្តល់ទុនគាំទ្រ២០% និងពិនិត្យការផ្គត់ផ្គង់ពូជមាន់អាយុ២១ថ្ងៃតាមកិច្ចសន្យានៅឃុំស្វាយជ្រុំថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៦ កញ្ញា ២០១៩
207

ថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ការិយាល័យកសិកម្មស្រុករលាប្អៀរ បានសហការណ៏ជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំ និងអាជ្ញាធរ ចុះផ្តល់ទុនគាំទ្រ២០%ដល់សមាជិកបណ្ដុំអាជីវកម្មចិញ្ចិមមាន់ចំនួន៥១គ្រួសារ ស្រី៣៧គ្រួសារ និង ពិនិត្យការផ្គត់ផ្គង់ពូជមាន់អាយុ២១ថ្ងៃតាមកិច្ចសន្យា ចំនួន៥១០ក្បាលដល់សមាជិកចំនួន១៣គ្រួសារ នៃសមាជិក៥១នាក់ នៅឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ក្នុងគោលបំណង៖  -សមាជិកទទួលបានទុន២០%ពីកម្មវិធីសំរាប់ចិញ្ចឹមសត្វតាមកិច្ចសន្យា ដើម្បីកាត់បន្ថយថ្លៃដើម និងទទួលបានប្រាក់ចំណូលខ្ពស់ និង-បង្កើនផែនការអាជីវកម្ម និងយុទ្ធសាស្រ្តអភិវឌ្ឍន៍ទីផ្សារដល់សមាជិក។

ចំនួនអ្នកចូលទស្សនា
Flag Counter