មាតិកា
វគ្គបណ្តុះបណ្តាលការចិញ្ចឹមមាន់ ក្នុងភូមិត្រពាំងចិក្សា និងចុះយកវត្ថុវិភាគឈាមគោថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៦ កញ្ញា ២០១៩
183

ថ្ងៃសុក្រ ៨កើត ខែភទ្របទ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៩ ការិយាល័យផលិតកម្មនិងបសុព្យាបាលខេត្តកំពង់ឆ្នាំង មានសកម្មភាព៖

    ១)បានសហការណ៍ជាមួយអង្គការដៃគូរ ទស្សនពិភពលោក វគ្គបណ្តុះបណ្តាលការចិញ្ចឹមមាន់ ក្នុងភូមិត្រពាំងចិក្សា ឃុំទួលក្រឡាញ់  ក្នុងគោលបំណង ដើម្បីបង្កើនកិច្ចសហការ ជាមួយអង្គការដៃគូ ផ្តល់វគ្គបណ្តុះបណ្តាលដល់សហគមន៍ ដើម្បីយលដឹងពីការចិញ្ចឹមសត្វ ដែលមកពី៤សហគមន៍មាន-:-សហគមន៍ គោកបន្ទាយ-សហគមន៍ត្រពាំងគរ-សហគមន៍រលាប្អៀរ-សហគមន៍អណ្តូងស្នាយដែលមានកសិករសរុប២៥នាក់ស្រី១២នាក់ ។

   ២)សហការណ៍ជាមួយវិទ្យាស្ថានស្រាវជ្រាវនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្ម បានចុះយកវត្ថុវិភាគឈាមគោ ក្នុងគោលបំណង ដើម្បីទាញ យកDNAសម្រាប់សិក្សាសេនេទិច នៅឃុំចោងម៉ោង និងឃុំក្បាលទឹក ស្រុកទឹកផុស និងឃុំរលាប្អៀរ ស្រុករលាប្អៀរ បានចំនួនគោសរុប ៣០ក្បាល។

ចំនួនអ្នកចូលទស្សនា
Flag Counter