ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងមានសកម្មភាពដូចជា៖ ដោយ ១) បានចុះពិនិត្យស្ថានភាពដីឈូសឆាយព្រៃលិចទឹក នៅចំណុចគោកព្រះ ក្នុងភូមិសាស្ត្រ ស្រុកកំពង់លេង និងទីតាំងបំលាស់ទីផ្ទះទឹក នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ដែលដឹកនាំដោយលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានជូនដំណើរ ឯកឧត្ដម ហាស់ សារ៉េត រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ព្រមទាំងប្រតិភូអមដំណើរ ហើយ ២) បានប្រើប្រាស់កំលាំង ១៧នាក់ កាណូតចំនួន០៥គ្រឿង ចែកជាពីរមុខព្រួញ៖ ដោយ-ក្រុមទី ១ សហការណ៍ជាមួយសហគមន៍នេសាទភូមិព្រែកឆ្ដោរ ភូមិអន្លង់មេត្រី បានចុះប្រតិបត្តិការហេីយប្រទះឃេីញការធ្វេីនេសាទដោយប្រេីឧបករណ៍របាំងលូស្បៃមុងនៅចំណុចភូមិកោះធំ ឃុំព្រៃគ្រី ភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង និង-ក្រុមទី២ ដែលដឹកនាំដោយលោក ប្រាក់ លាងហួរ អនុប្រធានមន្ទីរបានចុះប្រតិបត្តិការណ៍ ប្រទះឃេីញការធ្វេីនេសាទ ដោយរបាំងសាច់អួននៅចំណុចកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌៖ ជាលទ្ធផលទទួលបានរួមមាន៖ -រុះរើរបាំងស្បៃមុង២៧កន្លែង ស្មើនឹង ១០០០ម, លបលូស្បៃមុង២៧គ្រឿង -រុះរើរបាំងសាច់អួន៤កន្លែង ស្មើនឹង ២៥០ម លបលូសាច់អួន ៤មាត់ បង្គោល ៥០០ដើម និងចាក់លែងត្រីល្អិតចូលក្នុងធម្មជាតិវិញចំនួនសរុប៣០០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម