ថ្ងៃអង្គារ ១២កើត ខែភទ្របទ ឆ្នាំកុរឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ មន្ត្រីអនុវត្តអនុកម្មវិធីASPIRE នៃការិយាល័យកសិកកម្មស្រុករលាប្អៀរ បានសហការណ៍ជាមួយភ្នាក់ងារផ្សព្វផ្សាយឃុំស្វាយជ្រុំ បានចុះពិនិត្យការផ្កត់ផ្គង់ពូជមាន់អាយុ២១ថ្ងៃ និងចំណីតាមកិច្ចសន្យានៅពូជមាន់ចំនួន១៧០ក្បាល ដល់សមាជិកបណ្តុំអាជីវកម្មចំនួន៦គ្រួសារបូកយោងសប្ដាហ៍មុនសមាជិក ដែលបានដាក់មាន់ចិញ្ចឹមចំនួន១៩គ្រួសារនៃសមាជិក៥១ គ្រួសារ ចំនួនមាន់សរុប៦៨០ក្បាលនៅភូមិអូទទឹង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងតាមដាននិងត្រួតពិនិត្យការផ្កត់ផ្គង់ពូជមាន់និងចំណីមាន់។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម