មាតិកា
ចុះអធិការកិច្ចជីកសិកម្មនិងថ្នាំកសិកម្មនៅតាមដេប៉ូអាជីវករក្នុងស្រុកសាមគ្គីមានជ័យ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១២ កញ្ញា ២០១៩
157

ថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ការិយាល័យនីតិកម្មកសិកម្មខេត្តកំពង់ឆ្នាំង បានចុះអធិការកិច្ចជីកសិកម្មនិងថ្នាំកសិកម្មនៅតាមដេប៉ូអាជីវករក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ គោលបំណង:-អោយគាត់ចូលរួមគោរពច្បាប់ការគ្រប់គ្រងជីថ្នាំកសិកម្ម -ទទួលលក់ជីនិងថ្នាំកសិកម្មដែលមានចុះលេខបញ្ជិកាទទួលស្គាល់ពីក្រសួងកសិកម្ម និង-ដាក់តាំងលក់ថ្នាំកសិកម្មតាមគោលការណ៍បទដ្ឋានបច្ចេកទេស ហើយជាលទ្ឋផលចុះត្រួតពិនិត្យបានចំនួន៤ដេប៉ូនិងបានធ្វើលិខិតកែតម្រូបានចំនួន០៣ដេប៉ូ(ដាក់តាំងលក់ថ្នាំកសិកម្មខុសគោលការណ៍បទដ្ឋានបច្ចេកទេស)។

ចំនួនអ្នកចូលទស្សនា
Flag Counter