ថ្ងៃពុធ ១៣កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានប្រើប្រាស់កំលាំង ៣១នាក់ កាណូតចំនួន០៩គ្រឿង ចែកជាពីរមុខព្រួញ៖ ដោយ-ក្រុមទី០១៖ សហកាជាមួយរដ្ឋបាលជលផល អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប និងនគរបាលប្រឆាំងបទល្មេីសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ចុះប្រតិបត្តិកានៅចំណុចឃុំកោះថ្កូវស្រុកជលគីរី និងឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច។ និង-ក្រុមទី០២៖ បានចុះប្រតិបត្តិការក្នុងភូមិសាស្រ្តសង្កាត់ចុងកោះបានប្រទះ ឃើញការធើ្វនេសាទ ដោយប្រើសាច់អួនក្រឡាញឹកនៅចំណុចខាងកើតវត្តសំរោង ឃុំផ្សាឆ្នាំងក្រុងកំពង់ឆ្នាំង ហើយជាលទ្ធផលទទួលបានរួមមាន៖ -រុះរើរបាំងស្បៃមុង១៥កន្លែង ស្មើនឹង ៤៥០ម, លបលូស្បៃមុង១៥គ្រឿង -រុះរើរបាំងសាច់អួន៩កន្លែង ស្មើនឹង ៨០០ម លបលូសាច់អួន ៩គ្រឿង បង្គោល ៤០០ដើម និងចាក់លែងត្រីល្អិតចូលក្នុងធម្មជាតិវិញចំនួន១០០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម