មាតិកា
បង្ក្រាបបទល្មើសក្នុងរដូវបិទនេសាទថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៤ កញ្ញា ២០១៩
397

 ថ្ងៃសុក្រ ១៥កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ប្រើប្រាស់កំលាំង ២៤នាក់ កាណូតចំនួន០៨គ្រឿង ចែកជា៣មុខព្រួញ៖ ដោយ-ក្រុមទី០១៖ បានចុះប្រតិបត្តិ ការប្រទះឃេីញការធ្វេីនេសាទដោយរបាំងស្បៃមុងនៅចំណុចព្រែកអ្នកតាស្នែង  ស្ថិតក្នុងភូមិឆ្នុកទ្រូ  ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ -ក្រុមទី០២៖ សហការជាមួយប៉ុស្តិ៍នគបាលរដ្ធបាលឃុំកំពង់ត្រឡាច និងសហគមន៏នេសាទភូមិព្រែកគន្លង ចុះប្រតិបត្តិការនៅចំណុចក្រោយភូមិកៀនរកា ឃុំកំពង់ត្រឡាច ស្រុកកំពងត្រឡាច និង-ក្រុមទី០៣៖ សហការជាមួយសហគមន៍នេសាទព្រែកឆ្តោ សហគមន៍អន្លង់មេត្រី និងប៉ុស្តិនគបាលរដ្ឋបាលឃុំពាមឆ្កោក ស្រុកជលគីរី ជាលទ្ធផលទទួលបានរួមមាន៖ -រុះរើរបាំងសាច់អួន ៣កន្លែង ស្មើនឹង២៥០ម , លូសាច់អួន៩ គ្រឿង -រុះរើរបាំងស្បៃមុង៣៥កន្លែង ស្មើនឹង ៧០០ម, លបលូស្បៃមុង៣៥គ្រឿង និងបង្គោល ៣៧០ដើម ព្រមទាំងចាក់លែងត្រីល្អិតចូលក្នុងធម្មជាតិវិញចំនួន ២៤៥គីឡូក្រាម។ 

ចំនួនអ្នកចូលទស្សនា
Flag Counter