ថ្ងៃចន្ទ ០៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានប្រើប្រាស់កំលាំង ២២នាក់ កាណូតចំនួន០៧គ្រឿង សហការជាមួយគណះបញ្ជាការឯកភាពស្រុកកំពង់លែង បានចុះប្រតិបតិ្តការនៅភូមិសាស្ត្រ ឃំុផ្លូវទូក នៅចំណុចបឹងកុកពង ក្បាលស្រែ និងព្រែកសោកមោក រុះរេីនិងបំផ្លាញចោលរបាំងសាច់អួននៅនឹងកន្លែង។ លទ្ធផលទទួលបានរួមមាន៖ -រុះរើរបាំងសាច់អួន០៣កន្លែង ស្មើនឹង ៥០០ម, លបលូសាច់អួន១១គ្រឿង បង្គោល ២៥០ដើម និងចាក់លែងត្រីល្អិតចូលក្នុងធម្មជាតិវិញចំនួនសរុប៥០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម