ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ការិយាល័យអភិវឌ្ឍន៍សហគមន៍កសិកម្ម បានចូលរួមសិក្ខាសាលាស្តីអំពី " ប្រព័ន្ធផ្សព្វផ្សាយនិងសារព័ត៌មានតាមបែបសន្តិភាព " ក្រោមអធិបតីភាពដោយឯកឧត្តម អៀង វុធ អភិបាលរងខេត្តកំពង់ឆ្នាំង ឯកឧត្តម ម៉ម ឈឿម ប្រធានមន្ទីរព័ត៌មានខេត្ត ព្រមទាំងមានការចូលរួមពីមន្ត្រីអង្គភាពជុំវិញខេត្ត មន្ត្រីព័ត៌មានក្រុងស្រុកទាំង៨ និងអ្នកសារព័ត៌មានក្នុងខេត្តកំពង់ឆ្នាំង ចំនួន ៨០រូប នៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ក្នុងគោលបំណងនៃអង្គសិក្ខាសាលាគឺជាការចែករំលែកគោលគំនិតសន្តិភាព ទ្រឹស្តីសន្តិភាព ទំនាស់ ឩបករណ៍វិភាគទំនាស់ សារព័ត៌មានហិង្សា ការដោះស្រាយទំនាស់តាមរយៈសារព័ត៌មានសន្តិភាព ពិសេសស្វែងយល់លើការដាក់បញ្ចូលគោលគំនិតសន្តិភាពក្នុងសារព័ត៌មានដើម្បីកាត់បន្ថយហិង្សាតាមរយៈអត្ថបទព័ត៌មាន នៅមន្ទីរព៍ត៍មានខេត្តកំពង់ឆ្នាំង ដែលរៀបចំទ្បើងដោយមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង និងសហការឧបត្ថម្ភដោយរដ្ឋបាលខេត្តកំពង់ឆ្នាំង និងអង្គការក្រុមការងារដើម្បីដោះស្រាយទំនាស់(ACT).។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម