មាតិកា
បង្ក្រាបបទល្មើសក្នុងរដូវបិទនេសាទថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៨ កញ្ញា ២០១៩
164

 ថ្ងៃអង្គារ ០៤រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានប្រើប្រាស់កំលាំង ២៩នាក់ កាណូតចំនួន០៧គ្រឿង ចែកជាពីរមុខព្រួញ៖ដោយ-ក្រុមទី០១៖ សហការជាមួយអធិការដ្ឋានខាងត្បូងបឹងទន្លេសាប, គណៈបញ្ជាការឯកភាពស្រុកបរិបូណ៌, បរិស្ថាន បានចុះប្រតិបត្តិការប្រទះ ឃើញរបាំងសាច់អួននៅចំណុច កំពង់ព្រះ,សេះស្លាប់,និងកំពុងអ៊ួរ និង-ក្រុមទី០២៖ សហការជាមួយគណះបញ្ជាការឯកភាពស្រុកកំពង់លែង បានចុះប្រតិបត្តិការនៅភូមិសាស្ត្រ ឃំុច្រណូក ចំណុចជេីងភ្នំជ័យទាត់ និង ក្រោយភូមិច្រណូក បានរុះរេីនិងបំផ្លាញចោលរបាំងស្បៃមុង ជាលទ្ធផលទទួលបានរួមាន៖ -រុះរើរបាំងស្បៃមុង ៣៥កន្លែង ស្មើនឹង ១៤០០ម, លបលូ៤០គ្រឿង -របាំងសាច់អួនចំនួន១២កន្លែង ប្រវែង ៩៦០ម លូសាច់អួន១២មាត់ បង្គោល ១១៥០ដើម និងចាក់លែងត្រីល្អិតចូលក្នុងធម្មជាតិវិញចំនួនសរុប៨០ គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter