មាតិកា
ការចែកសម្ភារៈល្បាតព្រៃ ដល់សហគមន៍ព្រៃឈើចំនួន០២ សហគមន៍ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១៩ កញ្ញា ២០១៩
176

ថ្ងៃពុធ  ៥រោច  ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានចែកសម្ភារៈល្បាតព្រៃ ដល់សហគមន៍ព្រៃឈើចំនួន០២ សហគមន៍ គឺសហគមន៍ព្រៃឈើចំការព្រៃស្នេហ៍ ស្ថិតក្នុងភូមិសារាយអណ្ដែត ឃុំច្រេស  ស្រុកកំពង់ត្រឡាច និងសហគមន៍ព្រៃឈើប្រស្នឹប ស្ថិតក្នុងភូមិប្រស្និប ឃុំប្រស្នឹប ស្រុករលាប្អៀរ ហើយសហគមន៍និមួយៗទទួលបានដូចជា -មួកក្រណាត់ហាមធំចំនួន១៥មួក -ខោអាវភ្លៀង ចំនួន១៤កំប្លេរ -ស្បែកជើងកវែងជ័រ ចំនួន ១៤គូរ -អង្រឹងក្រណាត់នីឡុងប៉ារ៉ាមានមុខចំនួន១៤អង្រឹង -ពិលចញ្ចូលអគ្គីសនីចំនួន០៦គ្រឿងម៉ាក(Camfone) -ឧបករណ៍GPS ចំនួន១គ្រឿងម៉ាកGarmin model(map64s)  ។

ចំនួនអ្នកចូលទស្សនា
Flag Counter