ថ្ងៃពុធ ០៥រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានប្រើប្រាស់កំលាំង ២៩នាក់ កាណូតចំនួន០៧គ្រឿង ចែកជា០៤មុខព្រួញ៖ ដោយ-ក្រុមទី០១៖ សហការអធិការដ្ឋានរដ្ឋបាលជលផលខាងត្បូងបឹងទន្លេសាប បានចុះបង្ក្រាបបទល្មេីស ជលផលក្នុងរដូវបិទនេសាទនៅចំណុច កំពង់អួរ ភូមិកំពង់អួរ ឃុំខុនរ៉ង ស្រុកបរិបូណ៌ -ក្រុមទី០២៖ សហការណ៍ជាមួយ សហគមន៍នេសាទភូមិអន្លង់មេត្រីសែនជ័យបានចុះប្រតិបត្តិការហេីយប្រទះឃេីញការធ្វេីនេសាទដោយប្រេីឧបករណ៍របាំងលូស្បៃមុង របាំងលូសាច់អូននៅចំណុចភូមិទន្លេក្រៅ ឃុំជលសា ស្រុក ជលគិរី -ក្រុមទី០៣៖ សហការជាមួយសហគមន៍នេសាទភូមិពាមពពេចចុះប្រតិបត្តិកានៅក្នុងបឹងក្រោយភូមិកំពង់បាស្រូវឃុំជលសារនិងឃុំកោះថ្កូវ -ក្រុមទី០៤៖ សហការជាមួយសហគមន៏នេសាទភូមិព្រែកគន្លង បានចុះល្បាតតាមបឹងចំណុចក្រោយភូមិក្អែកពង ឪមាល់ ស្ទឹងស្ងួត អំពិលទឹក និងស្តីបន្លិច ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ហើយជាលទ្ធផលទទួលបានរួមមាន៖ -រុះរើរបាំងស្បៃមុង ២៩កន្លែង ស្មើនឹង ៩០០ម, លបលូ២៩គ្រឿង -របាំងសាច់អួនចំនួន០៧ កន្លែង ប្រវែង ៥៥០ម លូសាច់អួន១១មាត់ បង្គោល ៦៨០ដើម និងចាក់លែងត្រីល្អិតចូលក្នុងធម្មជាតិវិញចំនួនសរុប១៧០គីឡូក្រាម។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម