ថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ លោក ជា សុផុន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម និងទីប្រឹក្សាតាមដានវាយតម្លៃ បានចុះតាមដាន ត្រួតពិនិត្យ ការបញ្ចូលទិន្ន័យរបស់ភ្នាក់ងារផ្សព្វផ្សាយឃុំ នៅស្រុកសាមគ្គីមានជ័យ ទៅក្នុងប្រព័ន្ធគ្រប់គ្រងព័ត៌មាន(MIS) និងបានពន្យល់ ណែនាំបន្ថែមអំពីនីតិវិធី មួយចំនួន ដេីម្បីអោយការបញ្ចូលទិន្ន័យបានលឿន ប្រកបដោយគុណភាព។ ជាមួយនេះដែរ ក្រុមការងារក៏បានបង្ហាញនិងណែនាំដល់ភ្នាក់ងារផ្សព្វផ្សាយឃុំ ទាំងអស់អោយចេះស្វែងរកនិងប្រេីប្រាស់ ព័ត៌មានពីមជ្ឈមណ្ឌលព័ត៌មាន (Extension hub) ដែលបានបង្កេីតសម្រាប់ចែករំលែកបទពិសោធន៍បច្ចេកទេសពីការងារកសិកម្មទៅដល់ប្រជាកសិករ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE)។
រក្សាសិទិ្ធគ្រប់យ៉ាងដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រៀបចំដោយ មជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម