មាតិកា
បង្ក្រាបបទល្មើសក្នុងរដូវបិទនេសាទថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩
ចេញ​ផ្សាយ ២០ កញ្ញា ២០១៩
190

ថ្ងៃព្រហស្បតិ៍ ០៦រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានប្រើប្រាស់កំលាំង០៥ នាក់ កាណូតចំនួន០២គ្រឿងសហការជាមួយប៉ុស្តិ៍រដ្ធបាលឃុំកំពង់ត្រឡាច និងសហគមន៏នេសាទភូមិព្រែកគន្លងបានចុះប្រតិបត្តិការនៅចំណុចឃុំលង្វែក(ភូមិស្រះចក,ភូមិវត្ត) បានប្រទះឃើញរបាំងស្បៃមុង និងធ្វើការរុះរើ បំផ្លាញចោលនៅនឹងកន្លែង ជាលទ្ធផលទទួលបានរួមមាន៖ -រុះរើរបាំងស្បៃមុង០៦កន្លែង ស្មើនឹង ២០០ម, លបលូស្បៃមុង០៦គ្រឿង  បង្គោល ១០០ដើម និងចាក់លែងត្រីល្អិតចូលក្នុងធម្មជាតិវិញចំនួនសរុប២៥គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter