មាតិកា
កិច្ចប្រជុំពហុពាក់ពន្ធ័ទីផ្សារផលិតផល បន្លែ និងអ្នកលក់ធាតុចូល ដែលអនុវត្តដោយអង្គការពន្លឺកុមារ(PK)ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩
ចេញ​ផ្សាយ ២៤ កញ្ញា ២០១៩
264

ថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ លោក ជា សុផុន ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម បានចូលរួមកិច្ចប្រជុំពហុពាក់ពន្ធ័ទីផ្សារផលិតផល បន្លែ  និងអ្នកលក់ធាតុចូល  ដែលអនុវត្តដោយអង្គការពន្លឺកុមារ(PK)  ក្រោមកិច្ចសហការនៃការអនុវត្តឧបករណ៍១ក្នុងចំណោមឧបករណ៍ទាំង៥  ការជួលអ្នកខាងក្រៅ(contracting out) នៅឃុំស្វាយជ្រុំ និងឃុំពង្រ ដែលមានអ្នកចូលរួមសរុប ចំនួន៣៨នាក់ ស្រី១៦នាក់ សមាសភាពចូលរួមគឺ  សមាជិកក្រុមផលិតបន្លែ  អ្នកប្រមូលទិញបន្លែ  អ្នកលក់ធាតុចូលកសិកម្ម  និងអាជ្ញាធរ ភូមិ ឃុំ ក្នុងគោលបំណង៖ -បង្កេីតឱកាសទីផ្សារនិងផែនការអាជីវកម្មដំណាំបន្លែ និង-ពិភាក្សាគ្នារវាងសមាជិកក្រុមផលិត អ្នកប្រមូលទិញ អ្នកលក់ធាតុចូល ដេីម្បីកំណត់តម្លៃផលិតផល ធាតុចូលកសិកម្មជាមួយនឹងការធ្វេីកិច្ចសន្យា។ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE).

ចំនួនអ្នកចូលទស្សនា
Flag Counter