មាតិកា
ប្រជុំបូកសរុបលទ្ធការងារប្រចាំខែកញ្ញារបស់ការិយាល័យកសិកម្មស្រុករលាប្អៀរថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩
ចេញ​ផ្សាយ ២៤ កញ្ញា ២០១៩
296

ថ្ងៃចន្ទ ១០រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៩ ការិយាល័យកសិកម្មស្រុករលាប្អៀរ បានប្រជុំបូកសរុបលទ្ធការងារប្រចាំខែកញ្ញា ក្រោមការដឹកនាំដោយអ្នកស្រី ឈិន កញ្ញា ដែល មានការចូលរួមដូចជា ក្រុមប្រឹក្សាឃុំ មន្រ្តីអនុវត្តកម្មវីធី ភ្នាក់ងារផ្សព្វផ្សាយឃុំ សរុប ១៤នាក់ និងស្រី៤នាក់ កិច្ចប្រជុំនេះមានគោលបំណង៖ -ជម្រុញការបញ្ចូលទិន្នន័យតាមប្រព័ន្ធគ្រប់គ្រងព័ត៌មាន(MIS) ឲ្យបានសម្រេច១០០% -ជម្រុញការតាមដានការងារដាំដុះនិងចិញ្ចឹមសត្វរបស់បណ្ដុំអាជីវកម្មតាមកិច្ចសន្យាតាមតំបន់របស់ខ្លួនដែលទទួលខុសត្រូវ -ពិនិត្យរបាយការណ៍រីកចម្រើន ពីបញ្ហាប្រឈមនានាក្នុងការអនុវត្តសកម្មភាពនីមួយៗ និងធ្វើផែនការសកម្មភាពសម្រាប់ខែបន្ទាប់ ។

ចំនួនអ្នកចូលទស្សនា
Flag Counter