មាតិកា
បង្ក្រាបបទល្មើសក្នុងរដូវបើកនេសាទថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៣ តុលា ២០១៩
404

 ថ្ងៃពុធ ០៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានប្រើប្រាស់កំលាំង ៣៣នាក់ កាណូតចំនួន០៩គ្រឿង ចែកជាបួនមុខព្រួញ៖
   -ក្រុមទី០១៖ សហការជាមួយសហគមន៏នេសាទភូមិកំពង់ត្រឡាច,ព្រែកគន្លងបានចុះចំណុចឃុំតាជេស(ភូមិតាជេស), ឃុំអំពិលទឹក(ស្តីបន្លេច,អំពិលទឹក,ស្ទឹងស្ងួត)។
   -ក្រុមទី០២៖ ចុះប្រតិបត្តិការក្នុងភូមិសាស្ត្រ ឃំុប្រឡាយមាស ចំណុចខាងក្រោយភូមិប្រឡាយមាស និង ភូមិត្រដោក ។ 
   -ក្រុមទី០៣៖ ចុះប្រតិបត្តិការនៅចំណុទំនប់ទួលអំពិល ក្រុងកំពង់ឆ្នាំង
   -ក្រុមទី០៤៖ សហការណ៍ជាមួយសហគមន៍នេសាទភូមិអន្លង់មេត្រីសែនជ័យ ព្រែកឆ្នោរ  បានចុះប្រតិបត្តិការ នៅចំណុចក្រោយភូមិ ភ្លង ឃុំពាមឆ្កោក និងចំណុច ក្រោយ ភូមិទន្លេក្រៅ ឃុំជលសារ  ស្រុក ជលគិរី។
     ជាលទ្ធផលក្រុមការងារបានឯកភាពបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង រួមមាន៖ -រុះរើរបាំងស្បៃមុង ៥៦កន្លែង ស្មើនឹង ២០៣០ម, លបលូ៥៦គ្រឿង បង្គោល ៩៩០ដើម និងចាក់លែងត្រីល្អិតចូលក្នុងធម្មជាតិវិញចំនួនសរុប៤១៥គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter