មាតិកា
បង្ក្រាបបទល្មើសក្នុងរដូវបើកនេសាទថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៨ តុលា ២០១៩
458

ថ្ងៃចន្ទ ០៩កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផល បានប្រើប្រាស់កំលាំង ២៨នាក់ កាណូតចំនួន០៧គ្រឿង ចែកជា០៤ មុខព្រួញ៖ ដោយ-ក្រុមទី០១៖សហការណ៍ជាមួយសហគមន៍នេសាទភូមិអន្លង់មេត្រីសែនជ័យ ភូមិព្រែកឆ្នោរ ភូមិថ្មី និងភូនិភ្លង បានចុះប្រតិបត្តិការហេីយប្រទះឃេីញការធ្វេីនេសាទដោយប្រេីឧបករណ៍របាំងលូស្បៃមុងនិងរបាំងលូសាច់អួននៅចំណុចក្រោយភូមិភ្លង ទន្លេក្រៅ ស្វាយផ្អែម ស្រុក ជលគិរី -ក្រុមទី០២៖ បានចុះប្រតិបត្តិការប្រទះឃេីញ ការធ្វេីនេសាទដោយប្រេីឧបករណ៍  របាំងស្បៃមុងនៅចំណុច កំពង់ព្រះ  ភូមិកំពង់ព្រះ  ឃុំឆ្នុកទ្រូ  ស្រុកបរិបូណ៌  -ក្រុមទី០៣៖ បានចុះប្រតិបត្តិការនៅចំណុចភូមិថ្នល់តាសែងនិងភូមិកោះកែវឃំុសា្វយជ្រុំស្រុករលាប្អៀរ និង -ក្រុមទី០៤៖ បានចុះប្រតិប្បត្តិការនៅភូមិសាស្ត្រ ឃំុច្រណូក ស្រុកកំពង់លែង ត្រង់ចំណុច វាលសេះរត់ ហើយក្រុមការងារបានឯកភាពបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង លទ្ធផលទទួលបានរួមមាន៖  -រុះរើរបាំងសាច់អួន ០៣កន្លែង ស្មើនឹង ៦២០ម លូសាចមអួន០៦គ្រឿ  -រុះរើរបាំងស្បៃមុង ៤៣កន្លែង ស្មើនឹង ២១២០ម, លបលូ៤៨គ្រឿង បង្គោល ៩៥០ដើម និងចាក់លែងត្រីល្អិតចូលក្នុងធម្មជាតិវិញចំនួនសរុប២៣០គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter