មាតិកា
ទិវាចំការបន្លែសណ្តែកគួរនៅក្នុងភូមិអូរថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩
ចេញ​ផ្សាយ ០៩ តុលា ២០១៩
390

ថ្ងៃអង្គារ ១០កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ អ្នកស្រី ឡុង ប៊ុនណា ប្រធានការិយាល័យនីតិកម្មកសិកម្ម បានសហការជាមួយក្រុមហ៊ុនភាគហ៊ុនជីប៊ិន ឌៀន (ជីសញ្ញាក្បាលក្របី) រៀបចំទិវាចំការបន្លែសណ្តែកគួរនៅក្នុងភូមិអូរ ឃុំពន្លៃ ស្រុកបរិបូណ៍ ខេត្តកំពង់ឆ្នាំង ដែលមានកសិករចូល រួមចំនួន៧៤នាក់ស្រី៤១នាក់ និងគាំទ្រដោយភាពជាដៃគូររវាងវិស័យឯកជនជាមួយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនេឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ក្នុងគោលបំណង៖ -បង្ហាញលទ្ធផលពិសោធន៍លើការប្រើប្រាស់ជីតាមលក្ខណៈបច្ចេកទេសទទួលបានទិន្នផលខ្ពស់ និង-លទ្ធផលប្រៀបធៀបពីកំណើនថវិកាពីការដាំតាមទំលាប់និងអនុវត្តការធ្វើបង្ហាញ។

ចំនួនអ្នកចូលទស្សនា
Flag Counter