មាតិកា
បង្ក្រាបបទល្មើសក្នុងរដូវបើកនេសាទថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១០ តុលា ២០១៩
328

 ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ ខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង បានប្រើប្រាស់កំលាំង២៥នាក់ កាណូតចំនួន០៦គ្រឿង ចែកជា០២ មុខព្រួញ៖ដោយ-ក្រុមទី១៖ ខណ្ឌរដ្ឋបាលជលផល សហការណ៍ជាមួយសហគមន៍នេសាទភូមិ អន្លង់មេត្រីសែនជ័យ ព្រែកឆ្ដោរ បានចុះប្រតិបត្តិការហេីយប្រទះឃេីញការធ្វេីនេសាទដោយប្រេីឧបករណ៍របាំងលូស្បៃមុងនៅចំណុចភូមិឬស្សីដង្គួច ព្រែកត្រប់  កំពង់បាស្រូវ ឃុំ ជលសារ ភូមិ គរជ្រុំ កោុះលត បទត្រង់ ឃុំ កោះថ្កូវ ស្រុកជលគិរី។ និង-ក្រុមទី២៖ បានចុះប្រតិបត្តិការ ប្រទះឃេីញ ការធ្វេីនេសាទដោយប្រេី ឧបករណ៍  របាំងស្បៃមុងនៅចំណុច ក្រចាប់  ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ។ ជាលទ្ធផល ក្រុមការងារបានឯកភាពបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង រួមមាន៖ -រុះរើរបាំងស្បៃមុង ៣៥កន្លែង ស្មើនឹង ១៦៦០ម, លបលូ៣៥គ្រឿង បង្គោល ៥៨០ដើម និងចាក់លែងត្រីល្អិតចូលក្នុងធម្មជាតិវិញចំនួនសរុប៣៦៥គីឡូក្រាម។

ចំនួនអ្នកចូលទស្សនា
Flag Counter