មាតិកា
កិច្ចប្រជុំពហុភាគីពាក់ពន្ធ័ទីផ្សារមាន់ផលិតមាន់យកសាច់ ដែលរៀបចំដោយអង្គការពន្លឺកុមារ(PK)ថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩
ចេញ​ផ្សាយ ១០ តុលា ២០១៩
193

ថ្ងៃពុធ ១១កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែតុលា ឆ្នាំ២០១៩ លោក ជា សុផុន​ ប្រធានការិយាល័យក្សេត្រសាស្ត្រ និងផលិតភាពកសិកម្ម ព្រមទាំងអ្នកស្រី កែវ  ចរិយា ទីប្រឹក្សាគ្រប់គ្រង បានចូលរួមកិច្ចប្រជុំពហុភាគីពាក់ពន្ធ័ទីផ្សារមាន់ផលិតមាន់យកសាច់  ដែលរៀបចំដោយអង្គការពន្លឺកុមារ(PK)  ក្នុងឧបករណ៍  កិច្ចសន្យាជួលខាងក្រៅ(contracting out) នៅភូមិទួលសំរោង  ឃុំក្រាំងស្គារ  ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលមានអ្នកចូលរួមសរុប៣១នាក់  ស្រី២៩នាក់ ដែលគាំទ្រដោយកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មីដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(ASPIRE) ហើយកិច្ចប្រជុំក្នុងគោលបំណង៖ផ្តោតទៅលេីការចរចារជាមួយៈ -អ្នកលក់ធាតុចូលសម្រាប់ការចិញ្ចឹមមាន់  និង-អ្នកប្រមូលទិញមាន់។ ជាលទ្ធផល៖  អ្នកលក់ធាតុចូលការចិញ្ចឹមមាន់  បានព្រមព្រៀងលក់ធាតុចូលគ្រប់ប្រភេទបញ្ចុះតម្លែចន្លោះពី៥០០ទៅ៣០០០រៀល  សម្រាប់រយៈពេល៣ ខែ គឺខែវិច្ឆកា ២០១៩ ដល់ ខែមករា ២០២០ ហើយចំពោះអ្នកប្រមូលទិញមាន់សាច់វិញទិញក្នុងតម្លៃ  ១៧០០០រៀលក្នុង១គីឡូក្រាម  សម្រាប់រយះពេល៣ខែដូចអ្នកលក់ធាតុចូលដែរ  ក្នុងបរិមាណ៥០គីឡូក្រាម  រៀងរាល់ពីរសប្តាហ៍ម្តង  ដោយទូទាត់លុយដល់ដៃភ្លាមៗជូនអ្នកលក់។ 

ចំនួនអ្នកចូលទស្សនា
Flag Counter